Share to: Facebook
· Google+
· Tweet
12664
12647
Share to: Facebook · Google+ · Tweet
11887
Share to: Facebook ·
Google+ ·
Tweet
9580
មិនត្រឹមតែខ្សែភាពយន្តទេ សូម្បីកាហ្វេក៏មាន 3D ដែរ…!!!
Looking Today | Wednesday, 29 May 2013 13:05:00 Share to: Facebook · Google+ · Tweet
ជប៉ុន៖ លោក Kazuki Yamamoto ជាវិចិត្រករ ជនជាតិជប៉ុនមួយរូប ដែលមានជំនាញសិល្បៈ ច្នៃប្រឌិតផ្នែកភេសជ្ជៈ បានបង្កើតនូវសិល្បៈថ្មី ជាមួយកាហ្វេ ធ្វើឲ្យបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់អ្នកដែលបានទស្សនា និងអ្នកចូលចិត្ត ទទួលទានកាហ្វេ។ វិចិត្រករមានអាយុ ២៦ឆ្នាំរូបនេះ មានឯកទេសទៅ លើការបង្កើតនូវ ចម្លាក់ដែលមានទម្រង់ជា 3D។ សម្រាប់ស្នាដៃថ្មីនេះ គាត់បានបង្កើតរូបភាព 3D ជាមួយនឹងកែវកាហ្វេ ដែលមានរូបភាព ដូចជា៖ សត្វ giraffe, មនុស្សក្រៅភពភ្នែក៣, ឆ្មា Hello Kitty ព្រមទាំងរូបភាព3D ជាច្រើនទៀត។ បច្ចុប្បន្ន លោក Kazuki Yamamoto កំពុងធ្វើការនៅហាងកាហ្វេ Cafe10g ទីក្រុង Osaka ប្រទេសជប៉ុន ក៏ប៉ុន្តែសម្រាប់ក្តី សុបិន្តរបស់គាត់ គឺចង់មានហាង កាហ្វេផ្ទាល់ខ្លួនមួយ នៅពេលអនាគត។