ស្របពេលដែល Microsoft បានដាក់អោយប្រើប្រាស់នូវ Windows RT
យើងខ្ញុំសូមលើកយកនូវ វិធីសាស្រ្តដើម្បីធ្វើអោយ Windows 8
ហើយនិង Microsoft Office 2013 ប្រើប្រាស់បាន 180 ថ្ងៃ។
ខាងក្រោមនេះយើងខ្ញុំនិងបកស្រាយ អំពីវិធី Activate Microsoft
Windows 8 និង Office 2013។
+ វិធីសាស្រ្តប្រើប្រាស់កម្មវិធី KMSmicro៖
ជំហានទី ១៖ ជំហានដំបូងនៃការដំណើរការកម្មវិធី KMSmicro
ទាញយកនូវកម្មវិធី KMSmicro 3.0 រួចដាក់វានៅលើ Desktop
របស់អ្នករួចដំណើរការកម្មវិធីដោយគ្រាន់តែ
ចុចកណ្ដុរខាងស្ដាំនៅលើឯកសារមួយដែលមានឈ្មោះថា " Start KMSmicro
3.10.cmd " ហើយជ្រើសរើសយក Run As Administrator។
ប្រសិនបើកម្មវិធីបង្ហាញផ្ទាំងដូចខាងក្រោមសូមអ្នកធីកយក "Private
Network, such as my home or work network ហើយនិង Publish networks,
such as those in airports and...." បន្ទាប់មកសូមចុចប៊ូតុង Allow
access ដើម្បីអនុញ្ញាតអោយកម្មវិធីដំណើរការឆ្លងកាត់ Windows
Firewall។
នៅពេលនោះអ្នកនិងឃើញផ្ទាំងកម្មវិធីមួយដំណើរការឡើង នោះជា
Virtual Machine ដែលដំណើរការនៅលើ QEMU។ សូមអ្នករងចាំប្រមាណ ២
ទៅ ៣ នាទីដើម្បីម៉ាស៊ីនដំណើរការរួចរាល់។
ជំហានទី ២៖ វិធីសាស្រ្តប្រើប្រាស់កម្មវិធី KMSmicro
បន្ទាប់ពីកម្មវិធីដំណើរការរួចរាល់ សូមអ្នកចូលទៅក្នុង Virtual
Machine នោះរួចចុចប៊ូតុងអក្សរ " T " នៅលើ Keyboard របស់អ្នក
(ចំណាំ៖ ត្រង់ចំណុននេះអ្នកត្រូវការ Internet) ដើម្បី Sync
ពេលវេលាជាមួយ Internet បន្ទាប់មកសូមរង់ចាំ
នៅពេលដែលអ្នកទទួលបាននូវផ្ទាំងមួយដែលអោយអ្នកជ្រើសរើស
សូមអ្នកជ្រើសរើសយក " Yes " បន្ទាប់មកចុច " Enter " ដើម្បី Refresh
នូវដំណើរការកម្មវិធី។
(ចំណាំ៖ សូមកុំបិត KMSmicro រហូតដល់ការ Activate បានបញ្ចប់)
ដើម្បីបិទកម្មវិធី KMSmicro អ្នកគ្រាន់តែចុចប៊ូតុង " S "
បន្ទាប់មកចុច Enter
នៅលើក្ដាចុចរបស់អ្នកនោះកម្មវិធីនិងធ្វើការបិតដោយខ្លួនឯង។
+ វិធីសាស្រ្តដំណើរការ KMSmicro ជាមួយនិង Microsoft Office 2013៖
ជំហានទី ៣៖ ការដំឡើងកម្មវិធី Microsoft Office 2013
នៅពេលនេះសូមអ្នកធ្វើការដំឡើងកម្មវិធី Microsoft Office 2013
ពេលនោះអ្នកនិងទទួលបាននូវផ្ទាំងមួយដែលអនុញ្ញាតអោយយើងដំឡើងដោយ
មិនចាំបាច់ប្រើប្រាស់នូវ Product Key នោះឡើយ។
សូមអ្នកធ្វើការដំឡើងតាមធម្មតា រហូតដល់ការដំឡើងបញ្ចប់។
សូមអ្នកបើកដំណើរការកម្មវិធីណាមួយដូចជា Microsoft Word 2013
ជាដើមបន្ទាប់មកចុលទៅកាន់មីនុយ File រួចចូលទៅកាន់ Account
ដើម្បីអោយដឹងថាតើកម្មវិធីត្រូវបាន Activate រួចរាល់ឬនៅ។
ជាធម្មតាកម្មវិធីនិងបង្ហាញថា Office 2013 របស់អ្នកបាន Activated
ប៉ុន្តែប្រសិនបើអ្នកឃើញថា កម្មវិធីនូវទាមទារអោយអ្នក Activate
សូមអ្នករង់ចាំប្រហែល ១៥ នាទី បន្ទាប់មកត្រួតពិនិត្យម្ដងទៀត។
ប្រសិនបើនៅតែមិនដំណើរការ
សូមអ្នកអនុវត្តតាមជំហានខាងក្រោមទៀត។
ជំហានទី ៤៖ ការអនុវត្តជំហានចុងក្រោយដែល Microsoft Office 2013 នៅតែមិន Activated
ប្រសិនបើអ្នកនៅតែមិនអាច Activate នូវជំនាន់ Microsoft Office 2013
របស់អ្នកបានសូមអ្នកធ្វើការត្រួតអាននូវតំរូវការខាងក្រោមនេះ
ជាមុនសិន៖
- អ្នកត្រូវប្រើប្រាស់នូវជំនាន់ Volume Edition នៃ Microsoft
Office 2013 ឬដែលយើងហៅថា Microsoft Office 2013 VL ដែលមិនមែនជា
Retail Edition។ ប្រសិនបើអ្នកប្រើប្រាស់នូវជំនាន់ Retail
សូមអ្នករង់ចាំតាមដាន់
ប្លុកយើងខ្ញុំដើម្បីស្វែងយល់អំពីវិធីសាស្រ្តផ្លាស់ប្ដូវនូវ
ជំនាន់ Retail ទៅកាន់ Volume Edition ដោយខ្លួនឯង។
- អ្នកត្រូវភ្ជាប់ទៅកាន់ Internet ដើម្បីអោយ KMSmicro ដំណើរការបាន។
ឥឡូវសូមធ្វើការ Activate
កម្មវិធីម្ដងទៀតដោយអនុវត្តតាមតែជំហានទី ១ និងជំហានទី ២
ប៉ុន្នោះ។
បន្ទាប់មកសូមអ្នកដំណើរការកម្មវិធីមួយទៀតដែលមាននៅក្នុងថត
ជាមួយគ្នានិង KMSmicro ដែរដេលមានឈ្មោះថា " Activation Helper v1.1 "
អ្នកនិងឃើញនូវផ្ទាំងកម្មវិធីដូចខាងក្រោម៖
សូមបំពេញនូវចំណុចខាងក្រោមនេះ
- Server IP or Hostname: 127.0.0.1
- Port: 1688
ចុចប៊ូតុង Clear Office KMS និង Turn Caching Off
បន្ទាប់មកចុចប៊ូតុង Activate Office 2013 ដើម្បីចាប់ផ្ដើមដំណើរការ
Activate កម្មវិធី Microsoft Office 2013 ម្ដងទៀត។
ពេលនោះអ្នកនិងទទួលបាននូវកម្មវិធី Microsoft Office 2013
ដែលអ្នកអាចប្រើប្រាស់បានរយៈពេល 180 ថ្ងៃ។

ប្រសិនបើអ្នកប្រើប្រាស់ផុតកំណត់ 180
ថ្ងៃអ្នកអាច Activate កម្មវិធី Microsoft Office 2013
ម្ដងទៀតបានដោយគ្រាន់តែអនុវត្តតាមជំហានទី ៤ ជាការស្រេច។
+ វិធីសាស្រ្ត Activate Windows 8 ដោយប្រើ KMSmicro៖
ការ Activate Windows 8 គឺងាយដូចការ Activate Microsoft Office 2013
អញ្ចឹងដែរ។ ដោយអ្នកគ្រាន់តែដំណើរការ KMSmicro
បន្ទាប់មកបើកកម្មវិធី "KMS Activation Helper v1.1"
រួចចូលទៅក្នុងតាប Windows 8 រួចបញ្ចូលនូវ Server IP or Hostname:
127.0.0.1 ជាមួយនិង Port: 1688 បន្ទាប់មកចុចប៊ូតុង Activate Windows
ទៅតាមជំនាន់ Windows របស់អ្នកជាការស្រេច (eg. Activate Windows 8
Pro)។
បន្ទាប់ពី Activate រួចអ្នកអាចធ្វើការ Update Windows
បានដោយគ្រាន់តែចូលទៅកាន់ Control Panel បន្ទាប់មកជ្រើសរើស
Windows Update។
+ វិធីសាស្រ្តថ្មីក្នុងការ Activate Windows ហើយនិង Office៖
ខាងក្រោមនេះខ្ញុំសូមលើកយកវិធីសាស្រ្តថ្មីមួយក្នងការ Activate
កម្មវិធី Office 2013 និង Windows 8 ដោយប្រើប្រាស់ Microsoft
Toolkit។ អ្នកធ្លាប់ស្គាល់ Microsoft Toolkit
រួចមកហើយនៅពេលដែលអ្នកប្រើប្រាស់ Microsoft Office 2010
នាពេលនេះអ្នកក៏អាចប្រើប្រាស់ Microsoft Toolkit នេះដើម្បី
Activate Microsoft Windows 8 ហើយនិង Office 2013 បានផងដែរ។
ខាងក្រោមនេះជាជំហាននិមួយៗសម្រាប់អ្នកទាំងអស់គ្នា៖
១. ទាញយកកម្មវិធី Microsoft Toolkit
បន្ទាប់មកដំណើរការ Microsoft Toolkit ជា Administrator
២. ធ្វើការជ្រើសរើសនូវមុខងារ Activate (Windows? ឬក៏ Office?)
៣. ចូលទៅកាន់តាប Activation ហើយចុចលើប៊ូតុង EZ-Activator
រង់ចាំប្រហែល ២-៣ នាទីនោះអ្នកនិងឃើញពាក្យថា
" Product activation successful "
ពេលនេះអ្នកអាចប្រើប្រាស់ Windows 8 និង Office 2013
បានយ៉ាងពេញលេញ។ ប្រសិនបើអ្នកមានបញ្ហាសូមដាក់មតិខាងក្រោម
យើងនិងជួយដោះស្រាយជូន។
ទាញយក៖ KMSMicro Server V4
ទាញយក៖ Microsoft Toolkit v2.4.3