កំពត
ជាខេត្តលំដាប់លេខបីរបស់ប្រទេសកម្ពុជាដែលមានឆ្នេរសមុទ្រវែងជាង
គេ
ហើយមានព្រំប្រទល់ខាងកើតជាប់ប្រទេសវៀតណាមរហូតដល់ខាងត្បូងជាប់
ឈូងសមុទ្រសៀម។
ខេត្តនេះមានស្ថាបត្យកម្មបន្សល់ពីអាណានិគមគួរអោយចាប់អារម្មណ៍
ការទាក់ទាញពីទេសភាពធម្មជាតិ
និងវាលជនបទដ៏ស្រស់ស្អាតដែលធ្វើអោយខេត្តនេះជាខេត្តដែលគេ
ចូលចិត្តទៅទស្សនាបំផុត ពីប្រជាជនក្នុងប្រទេស ជនបរទេស
និងថ្មីៗនេះក៏មានទេសចរផងដែរ។
ខេត្តកំពត
មានបរិយាកាសស្ងប់ស្ងាត់ និងទាក់ទាញ
ជាទីក្រុងតូចដែលងាយស្រួលនឹងចូលចិត្ត
ទេសចរជាច្រើនដែលស្នាក់នៅក្នុងខេត្តនេះសម្រាកតាមមាត់ស្ទឹង
ដែលគេអាចហែលទឹកដែលពោរពេញដោយភាពត្រជាក់
ឬអាចជិះទូកលេងក្នុងស្ទឹង។
កំពត
មានអ្វីច្រើនជាងទីក្រុងមាត់ស្ទឹងសម្រាប់សម្រាក។
ខេត្តនេះមានទីកន្លែងអស្ចារ្យបែបប្រវត្តិសាស្រ្តនិងធម្មជាតិជា
ច្រើនដែលអាចទៅទស្សនាបាន និងបម្រើជាច្រកចូលឆ្ពោះទៅកាន់ឧទ្យានជាតិបូកគោ, ឆ្នេរសមុទ្រកែប, ទឹកឈូដែលមានទឹកហូរខ្លាំងនិងស្រស់ស្អាត និងកន្លែងគួរអោយទាក់ទាញផ្សេងទៀតនៅភាគនិរតីប្រទេសកម្ពុជា។
ឧទ្យានជាតិបូកគោមានប្រជាប្រិយខ្លាំង
ដោយសារមានអាកាសធាតុត្រជាក់តំបន់ភ្នំ
និងជាកន្លែងដែលគេចូលចិត្តទៅលេងពេញមួយឆ្នាំក្នុងចំណោមប្រជាជន
ក្នុងប្រទេសក៏ដូចជាជនបរទេស។
ទេសភាពនៅលើកំពូលភ្នំមានការទាក់ទាញបំផុត
ជាពិសេសនៅពេលព្រឹកនៅពេលដែលគេអាចប៉ះពពក
និងមានកម្លាំងពីខ្យល់អាកាសតំបន់ភ្នំ។
ការទាក់ទាញផ្សេងទៀតបូករួមទាំងទឹក
ជ្រោះ ពពកវិល
ដែលទឹកធ្លាក់យ៉ាងខ្លាំងផ្ដល់នូវភាពត្រជាក់និងស្រស់ស្រាយដល់ទឹក
ដែលអាចមុជបាន។ ឆ្លងកាត់ផ្លូវមិនឆ្ងាយប៉ុន្មាន តំបន់ទឹកឈូក៏ជាកន្លែងទាក់ទាញទេសចរដ៏មានប្រជាប្រិយមួយទៀតដែរ។ រមណីយដ្ឋានព្រែកអំប៉ាល់ រមណីយដ្ឋានកំពង់ត្រាច និងតំបន់អភិរក្សបក្សីអន្លង់ព្រីង ក៏ធ្វើអោយទេសចរឈប់ទស្សនានៅកំពតដែរ។

រមណីយដ្ឋានទឹកឈូ

ទឹកជ្រោះពពកវិលលើភ្នំបូកគោ

វត្តលើខ្នងភ្នំបូកគោ

សំណង់កាស៊ីណូចាស់លើខ្នងភ្នំបូកគោ