khmerknowledgebbu
Pages - Menu
Home
ប្រវត្តិសាស្រ្ត
សេវាកម្ម
វប្បធម៏ខ្មែរ
រូបភាពកំប្លែង
រូបភាពវត្ថុបុរាណ
ចំណេះដឹងទូរទៅ
ទំនាក់ទំនង
ទំព័រដើម
Wednesday, July 10, 2013
ខេត្តបន្ទាយមានជ័យ
ខេត្តនេះស្ថិតនៅភាគពាយព្យប្រទេសកម្ពុជា។ បន្ទាយមានជ័យជាខេត្តដ៏ស្រស់ស្អាតផ្ដល់ជូននូវការចាប់អារម្មណ៍បែប ធម្មជាតិនិងប្រវត្តិសាស្រ្តជាច្រើនបូករួមទាំងប្រាសាទបុរាណ ការអភិរក្សសត្វព្រៃ និងកន្លែងសក្ការបូជា។ ទីក្រុងរបស់ខេត្តគឺ សិរីសោភ័ណ (ស៊ីសុផុន)។ ការទាក់ទាញសំខាន់បំផុតនៅក្នុងខេត្តបន្ទាយមានជ័យគឺប្រាសាទបន្ទាយឆ្មា សតវត្សរ៍ទី១២។ ប្រាសាទនេះកសាងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ចន្លោះសតវត្សរ៍ទី ១២ និង១៣។ ប្រាសាទបន្ទាយឆ្មាត្រូវបានគេស្គាល់តិចណាស់ ប៉ុន្តែពិតជាស្រស់ប្រណីត ដូចគ្នានឹងប្រាសាទអង្គរវត្តដែរ។ ធ្វើដំណើរត្រឹមតែពីរម៉ោងពីខេត្តសៀមរាប ប្រាសាទបន្ទាយឆ្មាជារតនសម្បត្តិប្រវត្តិសាស្រ្តតែមួយគត់ មានទំហំធំសំបើម ប្រាសាទលាតសន្ធឹងលើទីតាំងធំទូលាយ ដែលព័ទ្ធទៅដោយព្រៃឈើយ៉ាងខៀវស្រងាត់។ ប្រាសាទបន្ទាយឆ្មាជាប្រាសាទមួយក្នុងចំណោមប្រាសាទពីរនៅក្រៅតំបន់ អង្គរដែលកសាងពីថ្មធំៗ "ប៉មជាមុខ" បង្ហាញពីរមុខញញឹមយ៉ាងស្រស់ស្អាតតាមរចនាប័ទ្មបាយ័ន។ ប្រាសាទថ្មភួកដែលបានបោះបង់មានជញ្ជាំងដែលរូបភាពពណ៌នានៃទេវកថា សង្គ្រាមរបស់ប្រទេសកម្ពុជានៅលើនោះជាមួយរូបភាពនៃជីវភាពប្រចាំ ថ្ងៃ។ តំបន់ប្រាសាទបន្ទាយឆ្មាដ៏ធំសំបើមនេះប្រហែលជាអាថ៌កំបាំងបំផុត មួយក្នុងចំណោមអាថ៌កំបាំងនៅក្នុងសម័យអាណាចក្រខ្មែរ ទាំងពីរនេះមានន័យដោយទំហំ និងភាពដាច់ចេញពីគេ។ ប្រាសាទដ៏អាថ៌កំបាំងនេះ តំណាងយ៉ាងប្រសើរបំផុតអោយរូបភាពនៃរាជធានីខ្មែរ រចនាសម្ព័ន្ធរបស់ប្រាសាទបុរាណជាមួយចម្លាក់ពីក្រៅនិងព័ទ្ធជុំវិញ ដោយព្រៃក្រាស់ៗ និងមានបក្សីបញ្ចេញសម្លេងខ្ញៀវខ្ញារតាមជញ្ជាំងប្រាសាទធ្វើមិនអោយ ស្ងប់ស្ងាត់។ ចំពោះអ្នកដែលទៅទស្សនាប្រាសាទនឹងឃើញចម្លាក់ស្រស់ស្អាតជាច្រើន កប់បាត់ក្នុងចំណោមប្រាសាទបុរាណ និងសសរស្ដម្ភ។ ក្នុងបរិវេណនោះ យ៉ាងហោចណាស់ក៏មានប្រាសាទតូចៗជាច្រើនទៀត ដែលសុទ្ធតែទទួលរងការខូចខាតពីការបំផ្លាញ។ ប្រាសាទទាំងអស់នោះបូករួមទាំងប្រាសាទមេបុណ្យ តាព្រហ្ម ព្រហ្មមុខបួន យាយជួន ប្រាណាងតាសុខ និងប្រាសាទជាមត្រី។ បន្ទាយឆ្មាមិនត្រឹមតែស្ថិតនៅក្នុងផែនទីទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការធ្វើដំណើរមួយទៅរកកន្លែងខាងក្រៅ ជាការផ្សងព្រេងមួយដែលអ្នកនឹងចងចាំជានិច្ចដ៏យូរ។
ប្រាសាទបន្ទាយឆ្មា
ជាប្រាសាទល្បីល្បាញ ធំ និងមិនមានទេសចរណ៍ទស្សនា ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យជិតព្រំដែនថៃ។ ប្រាសាទបន្ទាយឆ្មាមិនត្រូវបានជួសជុលនិងខូចខាតយ៉ាងខ្លាំង លាតសន្ធឹងលើបរិវេណដែលមានព្រៃដុះព័ទ្ធជុំវិញ។ មុខរបស់ប៉ម ប្រាសាទដែលនៅក្នុងព្រៃពិតជាធំធេង និងគួរអោយភ្ញាក់ផ្អើលដែលបានថែរក្សាចម្លាក់លានយ៉ាងល្អ ដែលបង្ហាញពីសារសំខាន់មួយចំនួន។ ប្រាសាទ បន្ទាយឆ្មាត្រូវបានឧទ្ទិសថ្វាយដល់បុត្ររបស់ព្រះមហាក្សត្រ ព្រះបាទជ័យវរ្ម័នទី៧ ដែលបានសោយទិវង្គតក្នុងការច្បាំងជាមួយនគរចម្ប៉ា។ សមរភូមរវាងខ្មែរ ចាមត្រូវបានពណ៌នាដោយចម្លាក់លាន។ ប្រាសាទនេះមានទីតាំងប្រហែល៧០គីឡូម៉ែត្រភាគខាងជើងក្រុងសិរីសោភ័ណ ដែលបម្រើជាច្រកចូលទីកាន់ប្រាសាទបន្ទាយឆ្មា ដែលទាមទាការធ្វើដំណើរមួយថ្ងៃពេញ និងត្រលប់មកពីខេត្តសៀមរាបវិញ។ វាក៏មានការងាយស្រួលផងដែរបើធ្វើដំណើរមកពីខេត្តបាត់ដំបង។
អាងត្រពាំងថ្ម
តំបន់អភិរក្សសត្វទុង (Sarus Crane) អាងត្រពាំងថ្មជាកន្លែងដំបូងមួយដើម្បីទស្សនាបក្សីក្នុងចំណោមកន្លែង ជាច្រើនស្ថិតនៅភាគពាយព្យប្រទេសកម្ពុជា។ តំបន់នេះផ្ដល់ជូននូវឱកាសតែមួយគត់ដើម្បីសង្កេតមើលយ៉ាងងាយស្រួលនូវ ភាពសម្បូរបែបនៃប្រភេទបក្សីបូករួមទាំងប្រភេទសត្វទុងភាងខាងកើត ដែលស្ថិតក្នុងគ្រោះថ្នាក់ និងជាប្រភេទសត្វស្លាបចេះហើរធំបំផុតរបស់ពិភពលោក។ តំបន់ការពារនេះជាតំបន់រក្សាទុកយ៉ាងធំដែលបង្កើតឡើងដោយការ កម្លាំងពលកម្មអំឡុងសម័យខ្មែរក្រហម ដែលសព្វថ្ងៃជាជម្រកដីសើមតែមួយគត់។ ក្រៅពីសត្វទុង (Sarus Crane) ទីនេះក៏ជាជម្រកនៃប្រភេទសត្វជាង២០០ប្រភេទផ្សេងទៀត ដែល១៨ប្រភេទត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទទួលរងការគំរាមកំហែង ទូទាំងពិភពលោក ឬទទួលរងការគំរាមកំហែលស្ទើរពេញពិភពលោក។
Newer Post
Older Post
Home