ដំបូងថា ប្រុងបកប្រែពីអត្ថបទអង់គ្លេស តែដល់ពេលស្រាវជ្រាវទៅ ឃើញមានគេបកប្រែរួចហើយ គឺប្លក់ senith ។ ដោយកំពុងតែខ្ជិលផង សុំចម្លងចេញមកតែម្តង តែមានដាក់ប្រភពនៅខាងក្រោមហើយ។ ណាមួយ ខ្ញុំសូមដាក់ទាំងបីអត្ថបទដែលបានមកពីបីប្រភពផ្សេងៗគ្នា សង្ឃឹមថា វាមានប្រយោជន៍សម្រាប់ប្អូនៗ ឬបងៗនិស្សិត ក៏ដូចជាមិត្តអ្នកអាន។ រីឯរូបថតផ្ការំដួលវិញ គឺបានដោយសារការរាវរកនៅក្នុងអ៊ីនធ័រណេតទេ គួរមិនគួរ សូមមេត្តាអធ្យាស្រ័យ។
ផ្កា រំដួល
ឈ្មោះជាភាសាជាតិ «រំដួល» វាមានឈ្មោះវិទ្យាសាស្ត្រ(Miterlla mesnyi) និងឈ្មោះជាភាសាអង់គ្លេស (Romdul) ។ រំដួលជាប្រភេទរុក្ខជាតិមានកម្ពស់ពី៨ ទៅ ១២ ម៉ែត្រ និង មានអង្កត់ផ្ចិតពី ២០ ទៅ ៣០ សង្ទីម៉ែត្រ ដើមមានសំបកពណ៌ត្នោត លឿង ស្ថិតជាប្រភេទស្លឹកទោលដុះឆ្លាស់គ្នា គ្មានខ្នាយ ស្ទបមានទម្រង់បន្ទះស្លឹករាងទ្រវែងមានទំហំ២-៤x៦-១០សង្ទីម៉ែត្រ ។ ផ្ការំដួលមានពណ៌លឿង ស ក្លិនភាយបានឆ្ងាយ ចោលក្លិននៅពេលរសៀល និង ពេលព្រលប់។ ផ្លែជាចង្កោម ពេលទុំមានពណ៌ក្រហមក្រម៉ៅអាចបរិភោគបាន រំដួលដុះលូតលាស់ដោយធម្មជាតិស្ទើគ្រប់ទីកន្លែងនៅក្នុងប្រទេស កម្ពុជា ហើយត្រូវប្រជាជនយើងនិយមយកមកដាំលំអតាមគេហដ្ឋាន និង សួនសាធារណៈ។ ដោយសារផ្ការំដួលមានក្លិនក្រអូបរបៀបខ្មែរនេះ ខ្មែរយើងពីបុរាណកាល និយមប្រើប្រាស់វាជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារី ។ ដើមរំដួល ក៍អាចកែឆ្នៃប្រើប្រាស់គ្រឿងសំណង់បន្ទាប់បន្សំ និង ប្រើជាអុសសម្រាប់ដុត។ នៅរដូវផ្លែទុំ ប្រជាជនដែលរស់នៅក្បែរព្រៃតែងបេះផ្លែរំដួល យកមកលក់ដោះស្រាយជីវភាព ។ ដោយសារផ្ការំដួលមានក្លិនក្រអូបជាទីទាក់ទាញអារម្មណ៍របស់មហាជន ទូទៅ ហេតុនេះបានជាគេច្រើនប្រដូចនារីខ្មែរទៅនឹងផ្ការំដួល រហូតដល់កវីនិពន្ធខ្មែរខ្លះបានបន្សល់ទុកនូវបទចម្រៀងមួយចំនួន ដូចជា រំដួលក្រចេះ រំដួលពោធិសាត់ ជាដើម ។
resource: senith’s blog
|
វីគីភីឌា៖
រំដួល
( ន. ) ឈ្មោះឈើមួយប្រភេទ
ទ្រង់ទ្រាយផ្កាស្ទើរចាប់ច្រឡំគ្នានឹងផ្កាក្រវាន់
តែច្រើនទ្រើសជាង ក្លិនក្រអូបខុសគ្នាពីផ្កាក្រវាន់
ក្រអូបក្នុងវេលាល្ងាចផ្សាយក្លិនឆ្ងាយដូចគ្នា, ផ្លែជាចង្កោម
ទុំឡើងសម្បុរក្រមៅបរិភោគបាន : ក្រមួនរំជួល
ក្រមួនមាត់ដែលអប់យកក្លិនផ្ការំដួល ។
ឈ្មោះស្រុកមួយក្នុងខេត្តស្វាយរៀង : ស្រុករំដួល ។
|
ជាភាសាអង់គ្លេស៖
The Khmer common name is “Rumdul”. It has a scientific name “Metrella
mesnyi” and English common name is “Rumdul”. Rumdul is a type of plant
with height of 8-12 meters and has stem diameter of 20-30 centimeters.
The bark of the stem is yellow-brown. Leaf is single alternate without
spur. Leaf is flat and long in form with the size of 2-4 cm x 6-10 cm.
Rumdul flowers are white-yellow color and have fragrant smell for a long
distance during the late afternoon and the evening. Fruits are cluster
with dark-red color when it ripens; and it is edible. Rumdul grows in
the nature and can be seen almost everywhere in Cambodia. Cambodian
people like to grow it for decoration of houses and public parks. Due to
fragrant smell of Rumdul flower, ancient time of Khmer people like to
use it for material to produce lip waxes fro women. Stem of Rumdul can
also be used for supplement construction materials and firewood. In the
season of maturing of Rumdul fruit, people who live close to the forest
is always collecting the Rumdul fruits to sell for living. Due to the
attraction of fragrant smell, therefore, Khmer women have been compared
to the Rumdul flower, and also some Khmer’s author has written some song
such as Rumdul Kraties and Rumdul Pursat, etc.
resource: Chanthol’s blog
|

