ខេត្តនេះស្ថិតនៅភាគពាយព្យប្រទេសកម្ពុជា។ បន្ទាយមានជ័យ
ជាខេត្តដ៏ស្រស់ស្អាតផ្ដល់ជូននូវការចាប់អារម្មណ៍បែបធម្មជាតិនិង
ប្រវត្តិសាស្រ្តជាច្រើនបូករួមទាំងប្រាសាទបុរាណ ការអភិរក្សសត្វព្រៃ
និងកន្លែងសក្ការបូជា។ ទីក្រុងរបស់ខេត្តគឺ សិរីសោភ័ណ (ស៊ីសុផុន)។
ការទាក់ទាញសំខាន់បំផុតនៅក្នុងខេត្តបន្ទាយមានជ័យគឺប្រាសាទបន្ទាយឆ្មា
សតវត្សរ៍ទី១២។ ប្រាសាទនេះកសាងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧
ចន្លោះសតវត្សរ៍ទី ១២ និង១៣។
ប្រាសាទបន្ទាយឆ្មាត្រូវបានគេស្គាល់តិចណាស់
ប៉ុន្តែពិតជាស្រស់ប្រណីត ដូចគ្នានឹងប្រាសាទអង្គរវត្តដែរ។
ធ្វើដំណើរត្រឹមតែពីរម៉ោងពីខេត្តសៀមរាប ប្រាសាទបន្ទាយឆ្មា
ជារតនសម្បត្តិប្រវត្តិសាស្រ្តតែមួយគត់ មានទំហំធំសំបើម
ប្រាសាទលាតសន្ធឹងលើទីតាំងធំទូលាយ
ដែលព័ទ្ធទៅដោយព្រៃឈើយ៉ាងខៀវស្រងាត់។
ប្រាសាទបន្ទាយឆ្មាជាប្រាសាទមួយក្នុងចំណោមប្រាសាទពីរនៅក្រៅតំបន់
អង្គរដែលកសាងពីថ្មធំៗ "ប៉មជាមុខ"
បង្ហាញពីរមុខញញឹមយ៉ាងស្រស់ស្អាតតាមរចនាប័ទ្មបាយ័ន។
ប្រាសាទថ្មភួកដែលបានបោះបង់មានជញ្ជាំងដែលរូបភាពពណ៌នានៃទេវកថា
សង្គ្រាមរបស់ប្រទេសកម្ពុជានៅលើនោះជាមួយរូបភាពនៃជីវភាពប្រចាំ
ថ្ងៃ។
តំបន់ប្រាសាទបន្ទាយឆ្មា
ដ៏ធំសំបើមនេះប្រហែលជាអាថ៌កំបាំងបំផុតមួយក្នុងចំណោមអាថ៌កំបាំង
នៅក្នុងសម័យអាណាចក្រខ្មែរ ទាំងពីរនេះមានន័យដោយទំហំ
និងភាពដាច់ចេញពីគេ។ ប្រាសាទដ៏អាថ៌កំបាំងនេះ
តំណាងយ៉ាងប្រសើរបំផុតអោយរូបភាពនៃរាជធានីខ្មែរ
រចនាសម្ព័ន្ធរបស់ប្រាសាទបុរាណជាមួយចម្លាក់ពីក្រៅនិងព័ទ្ធជុំវិញ
ដោយព្រៃក្រាស់ៗ
និងមានបក្សីបញ្ចេញសម្លេងខ្ញៀវខ្ញារតាមជញ្ជាំងប្រាសាទធ្វើមិនអោយ
ស្ងប់ស្ងាត់។
ចំពោះអ្នកដែលទៅទស្សនាប្រាសាទនឹងឃើញចម្លាក់ស្រស់ស្អាតជាច្រើន
កប់បាត់ក្នុងចំណោមប្រាសាទបុរាណ និងសសរស្ដម្ភ។
ក្នុងបរិវេណនោះ
យ៉ាងហោចណាស់ក៏មានប្រាសាទតូចៗជាច្រើនទៀត
ដែលសុទ្ធតែទទួលរងការខូចខាតពីការបំផ្លាញ។
ប្រាសាទទាំងអស់នោះបូករួមទាំងប្រាសាទមេបុណ្យ តាព្រហ្ម ព្រហ្មមុខបួន
យាយជួន ប្រាណាងតាសុខ និងប្រាសាទជាមត្រី។
បន្ទាយឆ្មាមិនត្រឹមតែស្ថិតនៅក្នុង
ផែនទីទេសចរណ៍ប៉ុណ្ណោះទេ
ប៉ុន្តែជាការធ្វើដំណើរមួយទៅរកកន្លែងខាងក្រៅ
ជាការផ្សងព្រេងមួយដែលអ្នកនឹងចងចាំជានិច្ចដ៏យូរ។

ប្រាសាទបន្ទាយឆ្មា

ប្រាសាទបន្ទាយឆ្មា

ប្រាសាទបន្ទាយឆ្មា

ប្រាសាទបន្ទាយឆ្មា
តំបន់ | : | ភាគពាយព្យ |
---|