Saturday, June 1, 2013
អាពាហ៍ពិពាហ៍ និងពាក្យខ្លាន់ស្លា នៅក្នុងសង្គមខ្មែរ
ភ្នំពេញ: ចាប់តាំងពីថ្ងៃចេញព្រះវស្សភ្លាមមក
គឺគេសង្កេតឃើញមានរោងការបានសង់ឡើងតាមដងផ្លូវសឹងតែជាប់ៗគ្នា
ស្ទើតែរាល់ថ្ងៃទៅហើយ
ដែលមានរោងការខ្លះបានបិទផ្លូវឈិតឈឹងនាំកកស្ទះចរាចរក៏មាន
ហើយខ្លះទៀតទុកចន្លោះបន្តិចគ្រាន់នឹងបានចេញចូល។ ម្យ៉ាងទៀតវិញ
រដូវកាលនេះអាចចាត់ទុកថា គឺជារដូវកាលនៃជិវិតអាពាហ៍ពិពាហ៍ផង
ហើយអ្នកដែលត្រូវគេអញ្ជើញទៅចូលរួមក្នុងពិធីការក្នុងមួយនាក់ទៅ២
ទៅ៣កន្លែងក៏មានដែរ។
ចុះអត្ថន័យអាពាហ៍ពិពាហ៍សម្រាប់ជនជាតិខ្មែរយ៉ាងដែរ
បានជាមិនអាចខកខានបាន
ព្រមទាំងធ្វើឡើងយ៉ាងអធឹកអធមដូច្នេះ?យោងតាមឯកសារវប្បធម៌-
អរិយធម៌ខ្មែរ របស់លោកសាស្ត្រចារ្យ ពន់ ឆាយ បានឲ្យដឹងថា
ចំពោះពាក្យថា “អាពាហ៍ពិពាហ៍” នេះ
វាមិនមែនជាបញ្ហាតូចតាចនោះទេសម្រាប់សង្គមខែ្មរយើង។
ខ្មែរយើងសឹងតែចាត់ទុកពិធីមួយនេះថា
ជាពិធីជាទីសក្ការៈសម្រាប់ខ្លួន
ព្រោះថាខ្មែរយើងបានឲ្យតម្លៃជាខ្លាំងទៅលើពិធីមួយនេះ។ គ្រួសារណា
ដែលបានរៀបការ និងគ្រួសារណា
ដែលពុំបានរៀបការត្រូវសង្គមឲ្យតម្លៃផ្សេងគ្នាគឺថា
“អ្នកដែលបានរៀបការត្រូវសង្គមឲ្យតម្លៃខ្ពស់ផុតដូចមេឃ
និងដីជាមួយអ្នក
ដែលបានគ្នាជាប្តីប្រពន្ធដោយមិនបានរៀបការនោះ”។ប្រភពឯកសាសរ
ខាងលើបានបន្តថា “អ្នកដែលមិនបានរៀបការចាត់ទុកជាអ្នកអភ័ព្វ
គ្មានភ័ព្វវាសនា ហើយអ្នកនោះ
ត្រូវសង្គមរើសអើងមិនទទួលស្គាល់ឲ្យចូលរួមក្នុងពិធីមង្គលផ្សេងៗ
ដូចជាបង្វិលពពិល ឬអ្នកផ្លូវចៅមហាឡើយ។ បើបានគ្នាជាប្តីប្រពន្ធ
លុះត្រាតែឆ្លងកាត់ពិធីអាពាហ៍ពិពាហ៍នេះជាដាច់ខាត”។ណាមួយប្តី
ប្រពន្ធ ដែលរស់នៅស្មើមុខ-មាត់ក្នុងសង្គម
និងទុកកិត្តិយសនេះរហូតទៅដល់កូនចៅជំនាន់ក្រោយទៀត ដែលគេហៅថា
“កូនមានខាន់ស្លា”
នោះជាអ្នកដែលបានរៀបការត្រឹមត្រូវតាមប្រពៃណី។ចំពោះ
ពាក្យថាខាន់ស្លានេះ សំខាន់ណាស់
បើរៀបការគេត្រូវគិតពាក្យខាន់ស្លានេះផង។ រីឯអ្នក
ដែលគ្មានខាន់ស្លា
កូនចៅអ្នកនោះនឹងត្រូវបានទទួលការរើសអើងពីសង្គមគេមិនហ៊ានរាប់អាន
គេមិនហ៊ានចូលស្តីដណ្តឹង ឬលើកកូនឲ្យទេ ពីព្រោះគេយល់ថា
អ្នកទាំងនោះជាកូនឥតខាន់ស្លា
បើមានទំនាក់ទំនងនាំឲ្យថោកទាបដល់ខ្លួនគេ។រីឯ
ចាស់ៗលោកតែងប្រាប់ថា
ក្នុងករណីមានជម្លោះគ្នារវាងកូនអ្នកមានខាន់ស្លា
និងកូនអ្នកគ្មានខាន់ស្លា កូនអ្នកគ្មានខាន់ស្លានោះ
មិនហ៊ានប្រឈមមុខនឹងពួកគេទេប្រសិនបើគេជេរ គេជេរថា
“អាកូនឥតខាន់ស្លា”។ ម្យ៉ាងមួយទៀត ប្តីប្រពន្ធមានខាន់ស្លាគេជឿថា
គ្រួសារគេប្រាកដជាមានសិរីសួស្តីសុភមង្គល
រកស៊ីមានបានត្រជាក់ត្រជុំជារៀងរហូត ព្រោះគេបានទទួលពរពីម្តាយឪពុក
និងការឧបត្ថម្ភពីលោកទាំងសងខាងផង។ ដូច្នេះអាពាហ៍ពិពាហ៍មួយមាត់នេះ
មានតម្លៃធំធេងណាស់សម្រាប់សង្គមខ្មែរ
វាមិនត្រឹមតែបានបង្ហាញភាពថ្លៃថ្នូរជាមនុស្សប៉ុណ្ណោះទេ
តែវាក៏បានជួយសម្រួលឲ្យអ្នកនោះឲ្យរស់នៅស្មើមុខស្មើមាត់ជាមួយអ្នក
ដទៃទៀតនៅក្នុងសង្គមជាមួយគ្នាផងដែរ៕