«ច» - គម្រោងជាសំនុំការងារបណ្តោះអាសន្នដែលគេអនុវត្តដើម្បីសំរេចលទ្ធផលចុងក្រោយដែលគេចង់បាន។ គម្រោងតែងតែកើត និងបញ្ចប់នៅពេលមួយច្បាស់លាស់ ហើយជានិច្ចកាលតែងតែផ្តល់ផល់ប្រយោជន៍ និងដំណោះស្រាយទៅលើបញ្ហាជាក់លាក់ណាមួយ ។
២- ចូរអោយនិយមន័យនៃការគ្រប់គ្រងគម្រោង ?
«ច» ការគ្រប់គ្រងគម្រោងមានន័យថា ការធ្វើផែនការទៅលើគម្រោងមួយ ដែលការធ្វើផែនការនោះរួមមាន ការកំនត់គោលដៅអោយគម្រោង ការរៀបចំសកម្មភាពសំរាប់អនុវត្តន៍ ការកំនត់ថវិការសំរាប់ចាយ ការកំនត់សំភារៈ និងពេលវេលាសំរាប់ប្រើប្រាស់ ។
៣- ដូចម្តេចដែលហៅថាការរៀបចំគម្រោង (Project Management) ?
«ច» ការរៀបចំគម្រោង គឺសំដៅទៅលើការកំនត់តួនាទី និងការទទួលខុសត្រូវអោយដល់បុគ្គលិកគុំរោង ។
៤- ដូចម្តេចដែលហៅថាការដឹកនាំគម្រោង ?
«ច» ការដឹកនាំគម្រោង គឺចង់សំដៅទៅលើការលើកទឹកចិត្តបុគ្គលិកគម្រោងអោយប្រឹងប្រែងធ្វើការងារ ការបណ្តុះបណ្តាល ឬបង្ហាត់បង្ហាញ អំពីរបៀបធ្វើការងារដល់បុគ្គលិកគម្រោង ការដោះស្រាយបញ្ហារវាងបុគ្គលិកគម្រោង និងការជំរុញអោយបុគ្គលិកគម្រោងគោរពបដ្ឋានការងារ ។
៥- តើអ្វីជាការត្រួតពិនិត្យតាមដានអំពីការងាររបស់បុគ្គលិក ?
«ច» ការត្រួតពិនិត្យតាមដានអំពីការងាររបស់បុគ្គលិក គឺជាការផ្គូរផ្គងនូវទង្វើការងារ របស់បុគ្គលិកទៅនឹងផែនការដែលបានកំនត់។ បើមានការខុសប្លែកគ្នាណាមួយកើតឡើងនោះ គេធ្វើការកែតម្រូវភ្លាម ។
៦- ហេតុអ្វីបានជាគម្រោងបរាជ័យ ?
«ច» បានជាគម្រោងបរាជ័យ អាចមកពីមូលហេតុមួយចំនួនដូចខាងក្រោម ៖
- កំនត់ទំហំរបស់គម្រោងមិនបានល្អ
- ខ្វះការសិក្សាពីហានិភ័យបានគ្រប់គ្រាន់
- បរាជ័យក្នុងការសន្មត
- អ្នកគ្រប់គ្រងដែលខ្វះបទពិសោធ និងការបណ្តុះបណ្តា
- គ្មានវិធីសាស្ត្រ និងយុទ្ធសាស្ត្រប្រើប្រាស់ត្រឹមត្រូវ
- ខ្វះការទំនាក់ទំនងគ្រប់កំរិត
- បុគ្គលិកសំខាន់ៗចាកចេញពីអង្គភាព
- ការគ្រប់គ្រង និងការរំពឹងទុកខ្សោយ
- ភាពដឹកនាំឥតប្រសិទ្ធភាព
- ខ្វះឯកសារលំអិត
- បរាជ័យក្នុងការកត់ត្រាទុកនូវការរីកចំរើនបណ្តោះអាសន្ន
- ផែនការគម្រោងមិនលំអិត
- ពេលវេលាមិនត្រឹមត្រូវ
- វប្បធម៌ខុសគ្នាក្នុងការអនុវត្តន៍កម្រោ។