Saturday, June 1, 2013

ស្ត្រី​​ចូល​ម្លប់​​ដើម្បី​​អ្វី?​

ពី​ធី​ចូល​​ម្លប់ ឬ​មង្គល​​ចូល​ម្លប់ ​ឬ​ហៅ​ម្យ៉ាង​ទៀតថា ​ចូល​ម្លប់​​បង្គ្រប់​ការ ​ជា​កាលកំណត់​របស់​​ស្ត្រី​គ្រប់ការ ​ភាគច្រើន​នៅ​អាយុ១៤​ឆ្នាំ។ ចាស់​បុរាណ មា​ន​សេចក្តី​ថា ​កូនស្រី​ចាប់ផ្តើម​មា​ន​រដូវ​លើកដំបូង ​អាច​នឹង​បន្ត​​ពូជព​ង្សវង្សត្រកូល​បាន។​ មាតាបិតា ក៏​ចាប់​ផ្តើម ​ហាម​ប្រាណ​កូន​ក្រមុំ​មិន​​ឲ្យ​ចេញ​​ទៅណា ត្រូវ​​នៅតែ​ផ្ទះ ​លុះដល់​ថ្ងៃ​​កំណត់ ទើប​​ឲ្យ​ចេញពី​ម្លប់​បាន។ ​ជាទូទៅ​ខ្មែរ​បុរាណ  ​រៀបចំ​ទុកដាក់​​កូនស្រី​ឲ្យ​មាន​​ស្វាមី នៅ​​អាយុ ​១៥-១៦ឆ្នាំ ​ព្រោះ​ទិដ្ឋភាព​​សង្គម​សម័យ​នោះ ​តែង​ប្រកាន់​ទស្សនៈ​​ថា “មានកូន​ស្រី​ពិបាក​ណាស់ ដូច​មាន​បង្គន់​នៅមុ​ខ​ផ្ទះ” ខុ​សឆ្គង​បន្តិចបន្តួច ​ដូច​សំអុយ​កេរ្តិ៍ឈ្មោះ​គ្រួ​សារ​ទាំងមូល​អញ្ចឹង។ ហេ​តុនេះ​បានជា​ មាតាបិតា​ខាង​ស្រី​ មិន​ពន្យារពេល​វ័​យ​គ្រប់ការ ​ឲ្យ​នៅ​យូរ ​រហូតដល់២០ឆ្នាំ​នោះឡើយ​។          ដូច្នេះ ពី​ធី​ចូល​ម្លប់​​ជា​មង្គល​មួយ ស​ម្រាប់​ស្ត្រី​ខ្មែរ ​ហើយ​ជា​ឱកាស​មួយ​នៃ​​ការអប់រំ ​ចិត្តគំនិត កា​យ វាចា ​ចិត្ត ​ខិតខំ​សិក្សា​ច្បាប់​ស្រី វិជ្ជា​មេផ្ទះ ​ដូចជា​ដេ​​ប៉ាក់ ធ្វើ​ម្ហូបអាហារ​... ថែរក្សា​រូបរាង​កាយ​សម្បុរ​ឲ្យ​ស្រ​ស់ស្អាត ដើម្បី​បំពេញ​​លក្ខណៈ គុណសម្បត្តិ រូប​សម្បត្តិ​សម្រាប់​ក​សាង​គ្រួសារ​​ទៅ​ថ្ងៃក្រោយ៕​